តើអ្នកគួររៀនដើម្បីទីផ្សារការងារ ឬ តាមក្តីសុបិន្តដែលខ្លួនប្រថ្នាចង់បាន?


ឳកាសការងារជាច្រើនសំរាប់សិស្សនិស្សិតគួរពិចារណា តើអ្នកគួររៀនដើម្បីទីផ្សារការងារ ឬ តាមក្តីសុបិន្តដែលខ្លួនប្រថ្នាចង់បាន?
How to follow about Dreams and Jobs

How to follow about Dreams and Jobs
Cambodia-Job-Announcements-and-Job-Opportunities-CV-Application-Forms-in-seminar-Dreams-and-Jobs
សូមអានអត្តបតខាងក្រោមដើម្បីស្វែងយល់បន្ថែម :
ជាការពិតណាស់មនុស្សជាច្រើនសព្វថ្ងៃកំពុងធ្វើការដើម្បីប្រាក់ចំនូលចិញ្ចឹមជីវិតមិនសំខាន់ថាការងារនោះខុសពីក្តីស្រលាញ់​ ឬ ក្តីសុបិន្តរបស់ខ្លួនឡើយឳ្យតែបានលុយ។ តែក៍មានមនុស្សមួយចំនួនតូចតាំងចិត្តធ្វើកិច្ចការដែលខ្លួនពេញចិត្ត ប្រាថ្នាចង់បានដែរ ទោះយ៉ាងណាទីផ្សារការងារសំរាប់ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារសំខាន់ណាស់ដើម្បីជួយទ្រទ្រង់ជីវភាព និង ផ្គត់ផ្គងតំរូវការការងារ ក្រុមហ៊ុនវិនិយោគ ជាពិសេសេដ្ឋកិច្ចជាតិ។
បើតាមប្រសាសន៍លោកបណ្ឌិត តាន់ មុន្នីវណ្ណ (Tan Monivan) អនុប្រធានសភាពាណិជ្ជកម្ម និងជាអគ្គនាយករងក្រុមហ៊ុន ម៉ុង គ្រុប​ ដែលបានអញ្ជើញលោកចូលរួមជាវាគ្មិនក្នុងកម្មវិធីពិពណ៌សាកលវិទ្យាល័យ ដើម្បីចែររំលែកចំណេះដឹង និងបទពិសោធន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ កាលពីថ្ងៃទី14-15/10/2017  បានឳ្យដឹងថាកម្ពុជាបច្ចុបន្បកំពុងខ្វះធនធានមនុស្ស និង អ្នកជំនាញ ដោយសារមានមូលហេតុមួយចំនួនដូចខាងក្រោម :
1.ពេលសិស្សនិស្សិតបញ្ចប់ថ្នាក់មធ្យមសិក្សាភាគច្រើនបន្តទៅឧត្តមសិក្សាដែលធ្វើអោយខ្វះអ្នកជំនាញបច្ចេកទេស
2. ពួកគាត់រៀនតាមការចូលចិត្ត និង ក្តីសុបិន្តរបស់គាត់ នាំអោយខ្វះតំរូវការទីផ្សារការងារ ជាពិសេសគឺម្ចាស់សហគ្រាស និងក្រុមហ៊ុនធំៗជាដើម នៅកត្តាជាច្រើនទៀតដែលរួមផ្សំផងដែរ ដូចជាការងារ ឬជំនាញណាដែលងាយស្រួលធ្វើ រកលុយបានច្រើន ឬនៅក្នុង Office មានម៉ាសុីនត្រជាក់ ។ល។ លោកបណ្ឌិតបានបន្តថាទៀតថាវិស័យដែលកំពុងខ្វះធនធានមនុស្ស និង អ្នកជំនាញគឺជាវិស័យទាំង4ដែលកំពុងជំរុញសេដ្ឋកិច្ចជាតិកម្ពុជា (Economic Growth) បច្ចុបន្បមាន :
            1. វិស័យទេសចរណ៍    មាន 39%
            ​2. វិស័យឧស្សាហកម្ម   មាន 33%
            ​3. វិស័យសំណង់         មាន 15%
            4. វិស័យកសិកម្ម          មាន 13%

            លោកមានប្រសាសន៍ទៀតថាតាមរបាយការណ៍ស្រាវជ្រាវ (Data Research) បានអោយដឹងថាសិស្សនិស្សិតរៀនចប់រៀងរាល់ឆ្នាំមាន17មុឺននាក់ក្នុងនោះរៀនផ្នែកទេសចរណ៍បានតែ 1%  ផ្នែកកសិកម្មបាន 3% បែរជារៀងផ្នែកធនគារនិងហិរញ្ញវត្ថុដល់ទៅ 46% ស្មើរនឹងជិត៨មុឺននាក់ ក្រៅពីនេះមានផ្នែកគ្រប់គ្រង គណនេយ្យ ។ល។ ដែលមិនមែនជាវិស័យអាទិភាពឡើយ កត្តាទាំងនេះធ្វើអោយមានគំលាតឆ្ងាញពីសេចក្តីត្រូវការទីផ្សារការងារ តែទោះយ៉ាងណាគឺគ្មាននរណាមានសិទ្ធិអាចបង្ខំមនុស្សអោយជ្រើសរើសការរៀននោះទេគឺអាស្រ័យតាមចំណង់ចំណូលចិត្តរបស់បុគ្គលរៀងៗខ្លួន។
បើប្រិយមិត្តមានមតិយោបល់ក្នុងន័យរិះគន់ស្ថាបនា សូមចូលប្រអប់ Comment សរសេរនូវចំណាប់អារម្មណ៍របស់លោកអ្នក យើងខ្ញុំរង់ចាំទទួលដោយរីករាយ សូមអរគុណ !
សូមចុចលើលីងខាងក្រោមដើម្បីស្តាប់ប្រសាសន៍លោកបណ្ឌិត តាន់ មុន្នីវណ្ណ ចាប់ពីនាទីទី9

How to follow about Dreams and Jobs
Cambodia-Job-Announcements-and-Job-Opportunities-CV-Application-Forms-in-seminar-Dreams-and-Jobs
Cambodia Job Announcements and Job Opportunities CV Application Forms in seminar

បើប្រិយមិត្តយល់ថាអត្ថបទនេះល្អ សូមចុចលើ Facebook  Like Page share ដែលនៅខាងស្តាំនៃទំព័រប្លុកដើម្បីផ្តល់កំលាំងចិត្តដល់អ្នកសរសេរ​ ហើយបើគិតថាមានការអប់រំជាប្រយោជន៍ដល់កូនខ្មែរ សូមមេត្តាចុចលើប៊ូតុង Share ចូលកម្មវិធីដែលលោកកំពុងប្រើនៅផ្នែកខាងក្រោមនៃអត្ថបទដើម្បីចែករំលែកដល់សង្គម។
យើងខ្ញុំសូមអរគុណ ចំពោះការចូលរួមទស្សនាគហទំព័រ ជូនពរ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទ : Nigel

តើអ្នកគួររៀនដើម្បីទីផ្សារការងារ ឬ តាមក្តីសុបិន្តដែលខ្លួនប្រថ្នាចង់បាន? តើអ្នកគួររៀនដើម្បីទីផ្សារការងារ ឬ តាមក្តីសុបិន្តដែលខ្លួនប្រថ្នាចង់បាន? Reviewed by Mr. Seang Bot on June 01, 2018 Rating: 5

No comments:

Internal ADS

ads
Powered by Blogger.